ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ យោគយល់ដល់ពលរដ្ឋអំឡុងពេលជួបគ្រោះទឹកជំនន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 768
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ យោគយល់ដល់ពលរដ្ឋអំឡុងពេលជួបគ្រោះទឹកជំនន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ យោគយល់ដល់ពលរដ្ឋអំឡុងពេលជួបគ្រោះទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សុំកុំធ្វើការរឹបអូសយកទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលខ្ចីប្រាក់ ហើយពុំទាន់មានលទ្ធភាពសង ខណៈប្រទេសកម្ពុជា កំពុងជួបគ្រោះផ្ទួនៗ គឺជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងក្នុងរយៈពេលចុងក្រោយនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា បើក្នុងករណីកូនបំណុលណាស្តាប់ជឿទៅតាមក្រុមអុកឡុកសង្គម ដើរញុះញង់ប្រជាពលរដ្ឋណាដែលខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុថា កុំឱ្យសងបំណុលនោះ គឺមិនសមហតុផលទេ។ លោកថា បើធ្វើរបៀបនេះ ជារឿងខុសកិច្ចសន្យាហើយ។ លោកបានជំរុញឲ្យម្ចាស់បំណុលមានសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់ ដោយមានការរឹបអូសយកទ្រព្យដាក់បញ្ចាំរបស់កូនបំណុលនោះ ដើម្បីធានានិរន្តរ៍ភាពសាច់ប្រាក់៕

អត្ថបទទាក់ទង