ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងរីកចម្រើនសេដ្ឋកិច្ចក្នុងលំដាប់ទី៣ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1340
កម្ពុជានឹងរីកចម្រើនសេដ្ឋកិច្ចក្នុងលំដាប់ទី៣ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១កម្ពុជានឹងរីកចម្រើនសេដ្ឋកិច្ចក្នុងលំដាប់ទី៣ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMFបានព្យាករក្នុងខែតុលានេះថា ប្រទេសកម្ពុជានឹងរីកចម្រើនសេដ្ឋកិច្ចក្នុងលំដាប់ទី៣ នៅតំបន់អាស៊ាននៅឆ្នាំ២០២១ ហើយនឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅក្នុងតំបន់នៅឆ្នាំ២០២៥ ក្នុងរង្វង់ ៦,៩ភាគរយ ។
ឯកឧត្ដម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពការព្យាកររបស់ IMF មកលើសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ និងឆ្នាំបន្ដបន្ទាប់ទៀត ដែលឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអន្ដរាគមន៍ដើម្បីប្រើប្រាស់កញ្ចប់ថវិកា និងវិធានការបានទាន់ពេលវេលា សម្រាប់ធ្វើយ៉ាងណាស្ដារសេដ្ឋកិច្ចខ្លួនឯងឡើងវិញ ក្នុងឆ្នាំ២០២១ឱ្យកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន បន្ទាប់ពីប្រឈមការរីករាលដាលជំងឺកូវីដ-១៩ឆ្នាំ២០២០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំកែទម្រង់បរិស្ថាន វិនិយោគភាពប្រកួតប្រជែងជាដើម ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនខ្ពស់ និងធ្វើដំណើរយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank)បានព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា មានភាពអវិជ្ជមាន-២ភាគរយ ហើយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយផងដែរ។ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា ដោយ
សារតែឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ពិសេសវិស័យសំណង់, ទេសចរណ៍ និងផ្នែកនាំចេញទំនិញជាដើម៕

អត្ថបទទាក់ទង