ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខ្ញុំសង្កេតឃើញការទទួលខុសត្រូវរបស់មន្រ្តីមូលដ្ឋានខ្ពស់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1481
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខ្ញុំសង្កេតឃើញការទទួលខុសត្រូវរបស់មន្រ្តីមូលដ្ឋានខ្ពស់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខ្ញុំសង្កេតឃើញការទទួលខុសត្រូវរបស់មន្រ្តីមូលដ្ឋានខ្ពស់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសារមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍បាន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកសង្កេតឃើញការទទួលខុសត្រូវរបស់មន្រ្តីមូលដ្ឋានខ្ពស់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសមន្រ្តីនៅតាមខេត្តជាប់ព្រំដែនប្រទេសជិតខាងដូចជាខេត្តបន្ទាយមានជ័យនេះតែម្តង៕

    អត្ថបទទាក់ទង