ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1746
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិ

(ភ្នំពេញ)៖ តបទៅនឹងសាររបស់ នាយករដ្ឋមន្ត្រីវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាម ហើយជាមួយគ្នានេះ សម្ដេចក៏បានចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិត និងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះផងដែរ។ នេះបើតាមសារលិខិតសម្ដេចតេជោដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតរបស់សម្ដេចតេជោផ្ញើទៅកាន់ លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។

សម្ដេចតេជោ បានបន្តថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ»។

សម្តេចមានការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែនឆ្លើយតបនឹង លិខិនាយករដ្ឋមន្រ្តីវៀតណាម៖

អត្ថបទទាក់ទង