ខ្មែរប៉ុស្ដិ៍ Close

    គណៈប្រតិភូកំពង់ផែ ក្រុងធានជីង ប្រទេសចិន មានគម្រោងសហការគ្នាជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1415
    គណៈប្រតិភូកំពង់ផែ ក្រុងធានជីង ប្រទេសចិន មានគម្រោងសហការគ្នាជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុគណៈប្រតិភូកំពង់ផែ ក្រុងធានជីង ប្រទេសចិន មានគម្រោងសហការគ្នាជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំច ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោក Wang Yidong Deputy section បានដឹកនាំគណៈប្រតិភូកំពង់ផែក្រុងធានជីង នៃប្រទេសចិន ចូលជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូខេត្តព្រះសីហនុដែលដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។

    ក្នុងជំនួបនេះដែលលោក Wang Yidong បានអោយដឹងថា គណៈប្រតិភូរបស់លោកបានមកទស្សនៈកិច្ចនៃខេត្តព្រះសីហនុនាឱកាសនេះមានគោលបំណង់ចង់សិក្សាស្វែងយល់ និងធ្វើកិច្ចសហការគ្នាជាមួយនិងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

    លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក៏បានបង្ហាញជំហរស្វាគមន៏ចំពោះគម្រោងរបស់គណៈប្រតិភូកំពង់ផែរក្រុងធានជីងនៅលើទឹកដីខេត្តព្រះសីហនុ គ្រាដែលខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្កានុពលខ្ពស់ពិសេសវិស័យដឹកជញ្ជួនតាមកំពង់ផែ។

    គួរបញ្ជាក់ផងដែរ ខេត្តព្រះសីហនុត្រូវបានប្រមុខរាជរដ្ឋាបាលកម្ពុជា បានចាត់ទុកជាខេត្តបំពង់ករសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

    ហើយជាកស្តែងបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងក្លាយជាគោលដៅវិនិយោគប្រកបដោយសក្កានុពល នៃវិនិយោគិនពីគ្រប់ទិសទីជាពិសេសប្រទេសចិន។ កាលៈទេសៈនេះ ខេត្តព្រះសីហនុបានប្រែមុខ ប្រែមាត់យ៉ាងលឿនគួរអោយកត់សំគាល់៕