ខ្មែរប៉ុស្ដិ៍ Close

    ថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ-១៩ លើកចុងក្រោយ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 1470
    ថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ-១៩ លើកចុងក្រោយថ្ងៃនេះនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ-១៩ លើកចុងក្រោយ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ-១៩។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ការធ្វើតេស្តលើកទី៤ពិសេសចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះគឺបញ្ចប់តែម្តង។ ក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ-១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។

    ដើម្បីធានាបានថាមេរោគកូវីដ-១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។

    យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ-១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់៕

    អត្ថបទទាក់ទង