ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងជាផ្លូវការបើកដំណើរការឡើងវិញនូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1337

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ។ បើតាមសេចក្ដីជូនដំណឹង ក្រសួងវប្បធម៌ បានបញ្ជាក់ថា ដោយបានគោលការណ៍ណែនាំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការប្រតិបត្តិស្តង់ដារ ការពារការចម្លងមេរោគកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដូចមុនព្រឹត្តិការណ៍០៣វិច្ឆិកា។

    ដោយឡែក សម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈ ដែលពុំទាន់ទទួលបានការអនុញ្ញាត ហើយមានបំណងបើកដំណើរការ សកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសុខាភិបាលឱ្យបានត្រឹមត្រូវ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការជាមួយក្រសួងសុខាភិបាល បន្តចុះត្រួតពិនិត្យតាមដាន ការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល៕

    អត្ថបទទាក់ទង