ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១ករណី ខណៈពេលដែលមិនមានករណីជាសះស្បើយនោះទេគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 1097
    កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១ករណី ខណៈពេលដែលមិនមានករណីជាសះស្បើយនោះទេគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១ករណី ខណៈពេលដែលមិនមានករណីជាសះស្បើយនោះទេគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃអាទិត្យទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួនបានរកឃើញករណីវិជ្ជមានថ្មីចំនួន ១នាក់ទៀត ដែលជាករណីនាំចូល។

    បើតាមក្រសួងសុខាភិបាល អ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩ថ្មីវិញ គឺបុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។ លទ្ធផលតេសត្តវត្ថុសំណាកលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ននេះ បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

    ក្រសួងរំលឹកថា អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៣៩នាក់។ ពេលមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រសួងបានរកឃើញបុរសជនជាតិខ្មែរចំនួន ២នាក់មានវិជ្ជមានកូវីដ-១៩។ បន្ទាប់មកបានរកឃើញនៅពេលធ្វើតេស្តលើកទី២លើអ្នកដំណើរផ្សេងទៀតនោះ ក៏មានរកឃើញឆ្លង២នាក់ទៀតផងដែរ ដែលពួកគេបានជាសះស្បើយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ដោយឡែកអ្នកដំណើរផ្សេងទៀតចំនួន ៣៤នាក់ បច្ចុប្បន្នត្រូវបានដាក់អោយបន្តធ្វើចត្តាឡីស័កនៅសណ្ឋាគារ២កន្លែងក្នុងរាជធានីភ្នំពេញចំនួន ២៨នាក់ និងនៅវិទ្យាល័យពោធិ៍ចិនតុងចំនួន ៦នាក់។

    ក្រសួងបានបញ្ជាក់ថា អ្នកដំណើរទាំង៦នាក់នោះ គឺជាអ្នកដែលមានហានិភ័យជាងគេពីការចម្លងពីអ្នកជំងឺមុន ដូចនេះក្រសួងតម្រូវអោយធ្វើចត្តាឡីស័កបន្តចំនួន ១៤ថ្ងៃបន្ថែមទៀត។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានសរុបចំនួន ៣០៦នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៤នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២៩៥នាក់ (ស្ត្រី៦០នាក់ និងបុរស២៣៥នាក់) និងអ្នកដែលកំពុងទទួលការព្យាបាលមានចំនួន ១១នាក់៕

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង