ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយឥតបង់ថ្លៃសេវា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1210
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយឥតបង់ថ្លៃសេវាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយឥតបង់ថ្លៃសេវា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទៅធ្វើតេស្តរកវីរុសកូវីដ-១៩ គឺឥតបង់ថ្លៃសេវានោះទេ ទាំងការពិនិត្យ និងព្យាបាលជំងឺនោះទេ ជាឧទាហរណ៍ ចំពោះករណីព្រឹត្តការណ៍ ៣វិច្ឆិការ និងព្រឹត្តការណីសហគមន៍ថ្ងៃ ២៨វិច្ឆិការ លើកលែងតែអ្នកមកពីក្រៅប្រទេស ដែលតម្រូវអោយបង់ថ្លៃហូបចុកដោយខ្លួនឯង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា បើត្រូវនិយាយអំពីផ្លូវថ្នល់គឺមានតិច តែបើងាកមកនិយាយអំពីរឿងកូវីដ-១៩ គឺមានចំនួនច្រើន ហើយលោក នឹងថ្លែងបន្តបន្ថែមទៀតពីបញ្ហាកូវីដ-១៩ នេះអោយបានច្រើន និងជំរុញឱ្យមានការផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់លោក ទៅតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដូចជា វិទ្យុ ទូរទស្សន៍ ទាំងអស់ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកអោយមានព័ត៌មានកាន់តែទូលំទូលាយ ដើម្បីប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានព័ត៌មានពិត ច្បាស់លាស់៕

អត្ថបទទាក់ទង