ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងចុះត្រជាក់ខ្លាំងលើកទី១ ចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ខែធ្នូនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1139
កម្ពុជា នឹងចុះត្រជាក់ខ្លាំងលើកទី១ ចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ខែធ្នូនេះកម្ពុជា នឹងចុះត្រជាក់ខ្លាំងលើកទី១ ចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ខែធ្នូនេះ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុនៅប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំង លើកទី១ ចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ដែលទាមទារ ឱ្យប្រជាពលរដ្ឋបង្កើនការថែរក្សាសុខភាពដោយពាក់អាវរងាក្រាស់ៗជាដើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះ ធ្វើឱ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ខែធ្នូ ហើយបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ ។

ចំណែកឯ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៧ទៅ១៩អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៥ទៅ២៧អង្សាសេ ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២១ទៅ២៣អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៥ទៅ-២៧អង្សាសេ ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕(ពិនិត្យហើយ ជួយទៀតផង)៕

អត្ថបទទាក់ទង