ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 2163
    នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩

    លោក ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើលិខិតផ្លូវការមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន ១លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

    នៅក្នុងលិខិតថ្លែងអំណរគុណនេះ នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត បានបញ្ជាក់ថា កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហ៊ានទៅមុខ ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបញ្ជាក់ពីសមានចិត្តចែករំលែក​ និងការយកចិត្តទុកដាក់រវាងកម្ពុជា និងទីម័រឡេសេ្ត។

    ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត ក៏សូមសំដែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការខិតខំប្រឹងប្រែងរបស់ទីម័រឡេសេ្ត ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

    សូមអានលិខិតថ្លែងអំណរគុណរបស់នាយករដ្ឋមន្ដ្រីទីម័រឡេសេ្ត ខាងក្រោម៖

    អត្ថបទទាក់ទង