ខ្មែរប៉ុស្ដិ៍ Close

    ក្នុងរយៈពេល១១ខែ កម្ពុជាទទួលបានប្រាក់ចំណូលជាង៤០០លានដុល្លារ ពីការនាំចេញអង្ករ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2669
    ក្នុងរយៈពេល១១ខែ កម្ពុជាទទួលបានប្រាក់ចំណូលជាង៤០០លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល១១ខែ កម្ពុជាទទួលបានប្រាក់ចំណូលជាង៤០០លានដុល្លារ ពីការនាំចេញអង្ករ

    កម្ពុជាទទួលបានប្រាក់ចំណូលជាង៤១៥លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កើនឡើងជិត៤៣លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។
    លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល១១ខែ នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧ភាគរយ ដែលគិតជាបរិមាណសរុប មានចំនួន ៦០១,០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន៤៣លានដុល្លារអាមេរិក ឬ ជិត ១២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២លានដុល្លារតែ ប៉ុណ្ណោះ។
    លោកបានឱ្យដឹងទៀតថា ការកើនឡើងនេះដោយសារតែសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់មូលដ្ឋានជាយុទ្ធសាស្រ្ត ក្នុងការកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។ នេះជាមោទនភាពមួយ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា អាចនឹងសម្រេចបាន នូវការនាំអង្ករចេញឱ្យបាន១លានតោន នៅឆ្នាំ២០២១- ២០២២។
    « សហគមន៍អឺរ៉ុបនិងប្រទេសចិន គឺសមតុល្យនូវការបញ្ជាទិញ ដោយយើងបានចាក់ចំណុចនៅទីផ្សារ ដែលគេចង់បាន ដូច្នេះយើងថ្លឹងថ្លែង ហើយយើងបានជាង៦០ភាគរយដែលអាចទ្រទ្រង់អង្កររបស់យើងឱ្យមានកំណើនខ្លាំង។បើសិនជាយើងមើលតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករនៅក្នុងអាណត្តិទី៣នេះ គឺយើងចង់នាំចេញឱ្យបាន ១លានតោន ត្រឹមឆ្នាំ ២០២១-២០២២។ ហើយដូច្នេះ បើយើងមើលតាមតួលេខដែលយើងបានឃើញ យើងពិតជាមាន មោទនភាពមែនទែន បើដ្បិតដែលយើងមានផលប៉ះពាល់ដោយទឹកជំនន់ ផលប៉ះពាល់រាំងស្ងួត កូវីដ-១៩ និងថែរក្សា ស្បៀងអាហារនៅក្នុងស្រុក ក៏យើងនៅតែឃើញថាមានកំណើនមួយគួរឱ្យកត់សម្គាល់នាពេលនេះ»។

    ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់ខែវិច្ឆិកាកន្លងទៅនេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២%ទៅកាន់ទីផ្សារក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០,៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារអាមេរិក។ លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន ៤៨១,២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%៕

    អត្ថបទទាក់ទង