ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកដៃអង្វរករជាថ្មីចំពោះប្រជាពលរដ្ឋសុំការយោគយល់នូវការលំបាកសម្រាប់ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1102
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកដៃអង្វរករជាថ្មីចំពោះប្រជាពលរដ្ឋសុំការយោគយល់នូវការលំបាកសម្រាប់ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកដៃអង្វរករជាថ្មីចំពោះប្រជាពលរដ្ឋសុំការយោគយល់នូវការលំបាកសម្រាប់ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ក្នុងការចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកដៃអង្វរករជាថ្មី ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការលំបាកសម្រាប់ផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីសេចក្តីសុខរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

    មិនខុសពីការលើកមុននៃការស្នើសុំផ្អាកការជួបជុំចូលឆ្នាំខ្មែរដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំយោគយល់កុំជួបជុំគ្នាសប្បាយរីករាយដូចកាលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

    ដោយសារព្រឹត្តិការណ៍២៨វិច្ឆិកា មិនទាន់បញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បន្តស្នើឱ្យជួបជុំការសប្បាយរីករាយនៅតាមផ្ទះរៀងខ្លួន ព្រមទាំងរក្សាទម្លាប់ប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដដែល៕

    អត្ថបទទាក់ទង