ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សត្រូវផ្តើមចេញពីសិទ្ធិរស់រានមានជីវិត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1110
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សត្រូវផ្តើមចេញពីសិទ្ធិរស់រានមានជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សត្រូវផ្តើមចេញពីសិទ្ធិរស់រានមានជីវិត

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សិទ្ធិមនុស្សត្រូវផ្តើមចេញពីសិទ្ធិរស់រានមានជីវិត ពុំមែនផ្តោតតែទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការដើរហើរនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីមានបុគ្គលមួយចំនួនតូចតែងរិះគន់ថាលោកផ្តាច់ការដោយសារវិធានការនានាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ ក៏លោកបានប្រកាសថា ចង់ឱ្យអ្នកណាថាអីក៏ថាចុះ តែយ៉ាងហោចណាស់លោកបាននិងកំពុងធ្វើកិច្ចការនានាដើម្បីការពារអាយុជីវិតប្រជាជន៕