ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាអាចនឹងចុះត្រជាក់ចាប់ពីថ្ងៃទី១៦ ដល់២២ ខែធ្នូ នេះ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1327
    កម្ពុជាអាចនឹងចុះត្រជាក់ចាប់ពីថ្ងៃទី១៦ ដល់២២ ខែធ្នូ នេះកម្ពុជាអាចនឹងចុះត្រជាក់ចាប់ពីថ្ងៃទី១៦ ដល់២២ ខែធ្នូ នេះ

    ភ្នំពេញ ៖ កម្ពុជាអាចនឹងចុះត្រជាក់ចាប់ពីថ្ងៃទី១៦ ដល់២២ ខែធ្នូនេះ ដោយក្រសួងធនធានទឹកបានអំពាវនាវឱ្យ ប្រជាពលរដ្ឋ បង្កើនការថែរក្សាសុខភាព ដើម្បីការពារកុំឱ្យកើតមានជំងឺនានា។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែធ្នូ ឆ្នាំ២០២០ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកកម្ពុជា ។

    សេចក្តីជូនដំណឹងដដែល បានឱ្យដឹងទៀតថា តាមរយៈឥទ្ធិពលនេះ ចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០២០ អាកាសធាតុនៅកម្ពុជាតំបន់មួយចំនួននឹងចុះត្រជាក់ដល់១៧អង្សាសេ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់នេះ៕

    អត្ថបទទាក់ទង