ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកឃ្លាំមើលរកឃើញពពួកសត្វស្លាបទឹកជាង៥០ប្រភេទក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1324
ក្រុមអ្នកឃ្លាំមើលរកឃើញពពួកសត្វស្លាបទឹកជាង៥០ប្រភេទក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡីក្រុមអ្នកឃ្លាំមើលរកឃើញពពួកសត្វស្លាបទឹកជាង៥០ប្រភេទក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡី

ក្រុមអ្នកឃ្លាំមើល និងអភិរក្ស បានរកឃើញពពួកសត្វស្លាបទឹកប្រមាណជាង៥០ប្រភេទ កំពុងរស់នៅក្នុងតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡី ស្ថិតក្នុងខេត្តព្រៃវែង នៅក្នុងរដូវរំហើយ ឬនៅដើមរដូវប្រាំងនេះ។

ក្រុមអ្នកឃ្លាំមើល និងការពារសត្វស្លាបនៅទីនោះ បានបញ្ជាក់ថា ពពួកសត្វស្លាបទឹកទាំងនោះមានដូចជា៖ ស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច ចង្កៀលខ្យង កុក ទាព្រៃ ក្អែកទឹក ក្អែកគោក និងសត្វស្លាបដទៃទៀត ដោយពួកវាបានទៅប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីរកចំណី និងធ្វើសំបុកពងកូននៅតាមព្រៃលិចទឹក ព្រៃល្បោះ ដោយសារនៅទីនោះជាតំបន់ដីសើម។

លោក ទូច រ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការពាក់ព័ន្ធនានា កំពុងជំរុញកិច្ចការពារ និងអភិរក្សពពួកសត្វស្លាបទាំងនេះពីការបរបាញ់ដោយខុសច្បាប់។

តំបន់បឹងស្នេហ៍ មានទំហំប្រមាណ៤ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង សម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទចង្កៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំអនុក្រឹត្យដាក់តំបន់នេះជាតំបន់ការពារធម្មជាតិ សំដៅប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា និងនាំមកនូវប្រភពចំណូលដល់ពលរដ្ឋក្នុងសហគមន៍ និងការចូលរួមបញ្ឈប់បរបាញ់សត្វនៅទីនោះ។

លោក ពុធ បូ ប្រធានសហគមន៍តំបន់បឹងស្នេហ៍ទួលព័ន្ធតាឡី រំពឹងថា ការចូលរួមអភិវឌ្ឍន៍ និងអភិរក្សនូវតំបន់ធម្មជាតិឱ្យទៅជាតំបន់អេកូទេសចរណ៍នេះ នឹងជួយដល់ការបង្កើតការងារ និងលើកស្ទយយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានភាពកាន់តែប្រសើរឡើង៕

សត្