ខ្មែរប៉ុស្ដិ៍ Close

លោក លី ស៊ុគ្រី នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលតាកែវ ជំនួសលោក សុខ សូកាន ខណៈលោក សៅ សារ៉ាត់ នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1263
លោក លី ស៊ុគ្រី នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលតាកែវ ជំនួសលោក សុខ សូកាន ខណៈលោក សៅ សារ៉ាត់ នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ លោក លី ស៊ុគ្រី នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលតាកែវ ជំនួសលោក សុខ សូកាន ខណៈលោក សៅ សារ៉ាត់ នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ

(ភ្នំពេញ)៖ លោក លី ស៊ុគ្រី នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលតាកែវ ជំនួសលោក សុខ សូកាន ខណៈលោក សៅ សារ៉ាត់ នឹងក្លាយជាតំណាងរាស្រ្តថ្មីមណ្ឌលប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ បន្ទាប់ពីអតីតតំណាងរាស្ត្រទាំងពីររូប សម្រេចលាលែងពីតំណែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការសម្រេចខាងលើនេះ ត្រូវបានបង្ហាញឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា បើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១៖ អង្គប្រជុំបានអនុម័តទទួលស្គាល់៖

* លោក លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលតាកែវ ជំនួស លោក សុខ សូកាន ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោក លី ស៊ុគ្រី ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។
* លោក សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលប៉ៃលិន ជំនួស លោកជំស្រី បាន ស្រីមុំ ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោក សៅ សារ៉ាត់ ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។

២៖ អង្គប្រជុំបានអនុម័តសំណើសុំជ្រើសតាំងតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពដូចខាងក្រោម៖

* លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា
* លោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

៣៖ អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយមានរបៀបវារៈដូចខាងក្រោម៖

* ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖
– លោក លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលតាកែវ
– លោក សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន

* ការបោះឆ្នោតជ្រើសតាំង៖
– លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
– លោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ថា លោក សុខ សូកាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោកស្រី បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តប៉ៃលិន។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទួលថ្វាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទទាក់ទង