ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ និងរកឃើញករណីវិជ្ជមាន ១ករណី គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1099
    ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ និងរកឃើញករណីវិជ្ជមាន ១ករណី គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ និងរកឃើញករណីវិជ្ជមាន ១ករណី គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មានករណីព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀត និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១ករណី ដែលជាករណីនាំចូល។

    អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ គឺស្ត្រីជនជាតិអាមេរិកអាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

    រីឯអ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩ថ្មីវិញ គឺបុរសជនជាតិឥណ្ឌូណេស៊ី អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសសឹង្ហបុរី តាមជើងហោះហើរ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកជំងឺ៣៥៦នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង