ខ្មែរប៉ុស្ដិ៍ Close

    ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់ជាតិ​គ្រោង​រៀបចំ​ឡើងវិញ​នា​ថ្ងៃទី​១៧ ខែមករា ២០២១

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1271
    ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់ជាតិ​គ្រោង​រៀបចំ​ឡើងវិញ​នា​ថ្ងៃទី​១៧ ខែមករា ២០២១ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់ជាតិ​គ្រោង​រៀបចំ​ឡើងវិញ​នា​ថ្ងៃទី​១៧ ខែមករា ២០២១

    ​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បញ្ជាក់​នៅ​ថ្ងៃ​៦​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​ថា ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ប្រើប្រាស់​តាមរបៀប​របប​ការប្រកួត​អន្តរជាតិ និង​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​រៀបចំ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

    ​លោកស្រី​អគ្គលេខាធិការ​បន្ថែមថា វិញ្ញាសា​ដែល​គ្រោង​នឹងដាក់​ឱ្យ​ប្រកួត នៅក្នុង​ព្រឹត្តិការ ណ៍​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០​នេះ នឹង​ធ្វើឱ្យ​ស្របតាម​ទម្រង់​ស៊ី​ហ្គេម​កន្លងទៅ ដោយ​នឹង​ពង្រឹង​លើ​ផ្នែក​បច្ចេកទេស លើ​ការដាក់​ពិន្ទុ​យ៉ាង​តឹងរឹង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​សម្រប​បច្ចេកទេស​របស់​កីឡាករ កីឡា​រិ​នី និង​មន្ត្រី​បច្ចេកទេស​ឱ្យមាន​គុណភាព​មួយ តាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​គឺ​ទម្រង់​ស៊ី​ហ្គេម ពីព្រោះថា សហព័ន្ធ​កីឡា​រាំ ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កំពុង​ខិតខំ​ដុសខាត់​ពង្រឹងគុណភាពរ​បស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០៣ (CAMSOC)​។​

    ​លោកស្រី ហង់ ស៊ី​មន សង្កត់ធ្ងន់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​កាន់តែ​ពិសេស ក្នុងការ​ស្វែងរក​ធន​ធាន​ប្រកបដោយ​គុណ​ផល​ខ្ពស់ៗ ដើម្បី​ជ្រើសរើស​បាន​នូវ​ជ័យលាភី​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ បន្ត​ការហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួតប្រជែង​មេដាយ នៅក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១​ផងដែរ​។​

    ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​នេះ មាន​វិញ្ញាសា​ដាក់ឱ្យ​ប្រកួត​ចំនួន​១៥​វិញ្ញាសា ក្នុងនោះ​ដូចជា​វិញ្ញាសា​រាំ​គូ រាំ​ឯកត្តជន​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត បេក្ខជន​គឺជា​កីឡាករ កីឡាការិនី​ក្នុង​សមាគម ក្លឹប​រាជធានី​-​ខេត្ត ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​៨​ឆ្នាំ​ឡើង ព្រមទាំង​មាន​កាយសម្បទា​ល្អ​ផងដែរ៕

    អត្ថបទទាក់ទង