ខ្មែរប៉ុស្ដិ៍ Close

    លោក ហ៊ុន ម៉ានី៖ ៧មករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិយើង, ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មី

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 845
    លោក ហ៊ុន ម៉ានី៖ ៧មករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិយើង, ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មីលោក ហ៊ុន ម៉ានី៖ ៧មករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិយើង, ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មី

    (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះបានបង្ហោះសារលំឱនកាយ គោរពដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ខណៈនៅថ្ងៃស្អែក គឺជាខួបលើកទី៤២ឆ្នាំ នៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១)។

    ក្រៅតែពីគោរពដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងរបបអាវខ្មៅ ប៉ុលពត ហើយនោះ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា ថ្ងៃ៧ ខែមករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិយើង ហើយក្នុងនាមជាអ្នកបន្តវេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដែលជាការដាស់ស្មារតី ក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្តច្រំដែលទៀត។

    លោក ហ៊ុន មានី បានបង្ហោះខ្លឹមសារលើ Facebook ទាំងស្រុងយ៉ាងដូច្នេះថា «យើងខ្ញុំជាយុវជនជំនាន់ក្រោយ សូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍។ ក្នុងនាមជាអ្នកបន្តវេន យើងត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង ជាការដាស់ស្មារតីក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្ត»។

    សូមជម្រាបថា ថ្ងៃ៧ មករា ត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាផងដែរ៕

    អត្ថបទទាក់ទង