ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរ ដាក់ចេញវិធានការ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ នៅបរិវេណព្រះវិហារ ព្រះអង្គចេក-ព្រះអង្គចម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1393
    អាជ្ញាធរ ដាក់ចេញវិធានការ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ នៅបរិវេណព្រះវិហារ ព្រះអង្គចេក-ព្រះអង្គចមអាជ្ញាធរ ដាក់ចេញវិធានការ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ នៅបរិវេណព្រះវិហារ ព្រះអង្គចេក-ព្រះអង្គចម

    អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួល ដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោកអ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប។

    នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា បានដាក់ចេញនូវវិធានមួយចំនួន ដើម្បី សម្រូល ដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖

    1. ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន
    2. ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក
    3. ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកគោរពបូជា និងជួយសម្រួលចរាចរនៅពេលគម្រោងបន្តសាងសង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗត្រូវយកទៅចតនៅចំណតមាត់ស្ទឹងជាប់ទីតាំងហាត់ប្រាណ។
    4. ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យជុំវិញតូបរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗនៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈកម្មការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរតាមការពិនិត្យជាក់ស្តែង ព្រមទាំងត្រូវគោរពក្រមសីលធម៌សង្គម ជាពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗដែលបានបូជាហើយយកមកលក់ជូនភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
    5. មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម៕ SRP

    អត្ថបទទាក់ទង