ខ្មែរប៉ុស្ដិ៍ Close

    ភាគហ៊ុនPPSP បានកើនឡើងលើស ១០% អំឡុងពេល ៣ថ្ងៃចុងក្រោយនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ មុខរបរ 1390
    ភាគហ៊ុនPPSP បានកើនឡើងលើស ១០% អំឡុងពេល ៣ថ្ងៃចុងក្រោយនេះភាគហ៊ុនPPSP បានកើនឡើងលើស ១០% អំឡុងពេល ៣ថ្ងៃចុងក្រោយនេះ

    អំឡុងពេលបីថ្ងៃចុងក្រោយនេះ ភាគហ៊ុនPPSP បានកើនឡើង១១,២% ពី ១,១៦០៛ កាលពីថ្ងៃចន្ទ មកដល់១,២៩០៛ នាថ្ងៃនេះ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនPAS និងPEPC ក៏បានកើនឡើងផងដែរ ដល់១៤.០០០៛ និង២.៨១០៛ រៀងគ្នា។ ភាគហ៊ុនPWSA និងABC វិញបានរក្សាថ្លៃថេរដដែលត្រឹម៦.២០០៛ និង១៦.៧៨០៛។ ផ្ទុយទៅវិញ ភាគហ៊ុនGTI និងPPAP បានធ្លាក់ចុះមកត្រឹម៣.៤០០៛ និង១១.៥០០៛។

    សន្ទស្សន៍ផ.ម.ក. នាថ្ងៃនេះ បានបន្តកើនឡើងចំនួន០,១៣% ទៀត ដល់៦៣៨,៦១ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៥៤,៤៨ លានរៀល ក្នុងនោះភាគហ៊ុនPPSP PAS និងABC សុទ្ធតែមានចំណែកប្រហាក់ប្រហែលគ្នាចំនួន ៣១%។

    អត្ថបទទាក់ទង