ខ្មែរប៉ុស្ដិ៍ Close

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1992
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌាលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២១នេះ នៅវិមានសន្តិភាព លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ។

នាឱកាសនោះដែរ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា។

សំណើខាងលើនេះ ត្រូវបាន លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ៕

អត្ថបទទាក់ទង