ខ្មែរប៉ុស្ដិ៍ Close

    ទឹកដីអតីតព្រះបរមរាជវាំងរបស់ប្រទេសឡាវត្រូវតម្លើងឋានៈពីស្រុក មកក្រុង

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2826

    ប្រទេសឡាវបានតម្លើងឋាន:ស្រុកហ្លួងព្រះបាងដែលជាអតីតព្រះរាជវាំងរបស់ស្តេចប្រទេសឡាវចុងក្រោយទៅជាក្រុង។ ជាមួយគ្នានោះក៏មានការតម្លើងឋានះស្រុកចំនួនពីរបន្ថែមទៀតដែរអោយឡើងឋានះជាក្រុងរួមមានដូចជា ស្រុកហ្លួងព្រះបាង ស្រុកកៃសនភុមវិហាន ស្រុកប៉ាកសេ ដោយអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីប្រទេសឡាវគឺសមមិត្តថងលុន ស៊ីសុលិត បានចុះហត្ថលេខាលើអនុក្រឹត្យតម្លើងឋានះ ស្រុកកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះ។ នេះជាលើកទី១ហើយ ដែលរដ្ឋបាលប្រទេសឡាវ ចាត់ឲ្យមានតំបន់រដ្ឋបាលបែបថ្មី ដែលមានអំណាចគ្រប់គ្រងខ្លួនឯង លើសពីថ្នាក់ខេត្ត។ចំពោះលក្ខខ័ណ្ឌទីរួមស្រុកទាំងឡាយណាដែលអាចបង្កើតបានជាក្រុង លុះត្រាតែចូលលក្ខខណ្ឌចំនួនប្រាំមួយប្រាំពីរខ ដោយក្នុងនោះត្រូវមានប្រជាពលរដ្ឋប្រមាណ៦០.០០០នាក់ ដង់ស៊ីតេប្រជាពលរដ្ឋយ៉ាងតិច២៥នាក់ក្នុងមួយគ.ម ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មមិនលើសពី២៥ភាគរយ មានផ្លូវថ្នល់ក្នុងក្រុងត្រូវក្រាលកៅស៊ូរឺបេតុងមិនអោយតិចជាង៩០ភាគរយ មានប្រព័ន្ធទឹកស្អាត និងមានប្រជាពលរដ្ឋប្រើប្រាស់អគ្គីសនីគ្រប់១០០ភាគរយ លើសពីនេះក្រុងចាំបាច់ត្រូវមានផែនការអភិវឌ្ឍក្រុងដោយខ្លួនឯង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនផងដែរ ចំពោះក្រុងនេះភាសាឡាវគេហៅថា ນະຄອນ (ណៈខន) ។