ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តកែប អំពាវនាវអោយមានការជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា ដើម្បីដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1089
    អភិបាលខេត្តកែប អំពាវនាវអោយមានការជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា ដើម្បីដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខអភិបាលខេត្តកែប អំពាវនាវអោយមានការជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា ដើម្បីដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ

    នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះពិនិត្យការកែលម្អសោភ័ណភាពបរិស្ថាន​ នៅអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដែលស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

    ការកែរលម្អបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប នេះ គឺដេីម្បីបង្កេីតឲ្យមានអនាម័យបរិស្ថាន​ សុវត្ថិភាព របស់សិស្សានុស្ស​ដោយមានការរៀបចំបន្ទប់ទឹកថ្មី​ ដាំដេីមឈេី​បង្កេីតភាពបៃតង​ សាងសង់នៅហេដ្ឋារចនាសម្ព័ន្ធថ្មីមួយចំនួន​ នឹងធ្វេីអោយសាលានេះក្លាយជាសាលាគំរូ និងដាក់បញ្ចូលក្នុងការប្រឡងប្រណាំងជាមួយសាលាកម្រិតថ្នាក់ជាតិ។

    លោកអភិបាលខេត្ត​ បានលេីកឡេីងថា​ ចំពោះថវិកាសម្រាប់ចំណាយក្នុងកែលម្អសោភ័ណភាពបរិស្ថាន​ ក្នុងសាលានេះ​ គឺជាថវិការបស់លោកផ្ទាល់ និងមានការចូលពីក្រុមការងារ លោក លោក​ស្រីប្រធានមន្ទីរអង្គភាព​ក្នុងខេត្តផងដែរ។​ ថវិកាដែលត្រូវចំណាយក្នុងការរៀបចំនេះ​ សរុបប្រមាណ​៣០,០០០​ដុល្លា​។

    ក្នុងឱកាសនេះផងដែរ​ លោកអភិបាលខេត្ត​ បានអំពាវនាវដល់លោក​ លោកស្រីសប្បុរសជនទាំងអស់​ សូមចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត​ នូវថវិកាដែលនៅខ្វះខាតនេះ។

    ក្នុងនោះ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូទាំងអស់ និងយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលចំណេះដឹងដល់សិស្ស និងជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា អោយក្លាយជាសាលាគំរូ និងដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ៕

    អត្ថបទទាក់ទង