ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឱ្យអនុវត្តគោល នយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 1323
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឱ្យអនុវត្តគោល នយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឱ្យអនុវត្តគោល នយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឱ្យអនុវត្តនូវ «គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០»។ ជាមួយគ្នានេះដែរ ការដាក់ចេញឱ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ «ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នៃចតុកោណទី៤ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន»

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវដាក់ចេញឱ្យអនុវត្តនូវ «គោលនយោបាយស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០» ដែលមានមានចក្ខុវិស័យ «រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របនឹងកំណើននៃនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស» និងមានគោលបំណង «រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម»

    អត្ថបទទាក់ទង