ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់មាតាទាំងអស់ត្រូវ ខិតខំថែរក្សាសុខភាព និងរស់នៅតាមបែបគន្លងថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 772
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់មាតាទាំងអស់ត្រូវ ខិតខំថែរក្សាសុខភាព និងរស់នៅតាមបែបគន្លងថ្មី អភិបាលខេត្តកំពង់ធំ អំពាវនាវដល់មាតាទាំងអស់ត្រូវ ខិតខំថែរក្សាសុខភាព និងរស់នៅតាមបែបគន្លងថ្មី

ថ្លែងនៅក្នុងឱកាសទិវាជាតិសុខភាពមាតា និងទារក លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់មាតាគ្រប់រូប ត្រូវខិតខំថែរក្សានូវសុខភាព ព្យាយាមបរិភោគអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ មិនត្រូវមានជំនឿអរូបិយនោះទេ ត្រូវជឿជាក់មកលើគ្រូពេទ្យ។

លោកលើកឡើងបែបនេះក្នុងពិធីចុះសាកសួរសុខទុក្ខស្ត្រីដែលទើបនឹងសម្រាលកូន នៅមណ្ឌលសុខភាពសាលាវិស័យ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១។

ទន្ទឹមនឹងនោះ លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ដែលតែងតែយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ជាពិសេសស្ត្រីមានផ្ទៃពោះ។

លើសពីនោះ លោក សុខ លូ ក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមើលថែទាំអ្នកជំងឺដែលមកសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសស្ត្រីដែលមកឆ្លងទន្លេ ទទួលបាននូវសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយនិងកូន៕

អត្ថបទទាក់ទង