ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសាធារណការ ដាក់ចេញវិធានការបន្ទាន់ ៥ចំណុច ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1453
    ក្រសួងសាធារណការ ដាក់ចេញវិធានការបន្ទាន់ ៥ចំណុច ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈក្រសួងសាធារណការ ដាក់ចេញវិធានការបន្ទាន់ ៥ចំណុច ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    (ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ

    ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការ០៥ចំណុច ដេីម្បីឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន។

    នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងទៀតថា វិធានការទាំង០៥ចំណុច រួមមាន៖

    ទី១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬការជួបជុំនានា រយៈពេល
    ២ សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះកិច្ចប្រជុំតាមប្រព័ន្ធ Video Conference អាច
    ដំណើរការបានជាធម្មតា។

    ទី២៖ ករណីពុំចាំបាច់ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការអាចបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ ក្នុងកំឡុងពេលនៃការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

    ទី៣៖ ត្រូវចូលរួមស្ដែន QR Code «ទប់ស្កាត់មេរោគកូវីដ-១៩» ដែលបានបិទផ្សព្វផ្សាយនៅតាមច្រកចូល-ចេញ អគាររដ្ឋបាលកណ្តាល អគារក អគារខ អគារសាលប្រជុំ និងវិទ្យាស្ថាន តេជោសែន សាធារណការ
    និងដឹកជញ្ជូន។

    ទី៤៖ ត្រូវបន្តចូលរួមបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពសុខភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ តាមរយៈ
    http://trace.ccvd19.mpwt.gov.kh ឬស្កេន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមក។ ក្នុងករណី
    មានការសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ សាមីខ្លួនត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ថ្នាក់ដឹកនាំអង្គភាព
    របស់ខ្លួន ឬរាយការណ៍មកនាយកដ្ឋានបុគ្គលិក ឬក៏ទំនាក់ទំនងដោយផ្ទាល់ទៅលេខ ១១៥។

    ទី៥៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការណ៍ “៣ការពារ និង ៣កុំ តាមអនុសាសន៍ណែនាំ
    ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ និងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល៕

    ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

    អត្ថបទទាក់ទង