ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1570
ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»

ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ នេះបើតាមប្រកាសរបស់ក្រសួងព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមប្រកាសមួយ នៃប្រកាសនេះ បានបញ្ជាក់ថា «លុបប្រកាសលេខ៣៥១ព.ម.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»

ការប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Today បានផ្សព្វផ្សាយជាភាសាចិន តាមបណ្តាញសង្គម Wechat ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះ ត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយ ក្រសួងសុខាភិបាល ហើយនិពន្ធនាយកសារព័ត៌មាននេះ ដែលជាជនជាតិចិន ឈ្មោះ Shen Kaidong ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានសម្រេចបណ្តេញលោក Shen Kaidong នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាផងដែរ៕ Fresh News

អត្ថបទទាក់ទង