ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1341
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤០នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ-១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូណេស៊ីម្នាក់ និងជនជាតិចិន២នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង