ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ជូនដំណឹងអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តនៅតាមបណ្តាខេត្តចំនួន១៥ទៀត ចាប់ពីថ្ងៃទី១ មីនានេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2086
    ក្រសួងសុខាភិបាល ជូនដំណឹងអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តនៅតាមបណ្តាខេត្តចំនួន១៥ទៀត ចាប់ពីថ្ងៃទី១ មីនានេះក្រសួងសុខាភិបាល ជូនដំណឹងអំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តនៅតាមបណ្តាខេត្តចំនួន១៥ទៀត ចាប់ពីថ្ងៃទី១ មីនានេះ

    ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ។

    តាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាល គឺសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះ ក្រសួងនឹងបង្កើនទីកន្លែងចាក់វ៉ាក់សាំង ទៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន៨៣កន្លែង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។

    ខេត្តចំនួន១៥នោះ រួមមាន៖ ១)ក្រចេះ, ២)មណ្ឌលគិរី,​ ៣)រតនគិរី,​ ៤)ព្រះវិហារ, ៥)ស្ទឹងត្រែង, ៦)ត្បូងឃ្មុំ, ៧)កំពង់ស្ពឺ, ៨)កំពង់ឆ្នាំង, ៩)ព្រៃវែង, ១០)កំពង់ចាម, ១១)កំពង់ធំ, ១២)សៀមរាប, ១៣)តាកែវ, ១៤)កំពត, ១៥)ខេត្តកណ្តាល។

    ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនដល់កម្ពុជា ធ្វើឡើងដោយផ្អែកលើកគោលការណ៍ស្ម័គចិត្ត៕

    អត្ថបទទាក់ទង