ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៤នាក់ទៀត និងអ្នកជាសះស្បើយម្នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1458
    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៤នាក់ទៀត និងអ្នកជាសះស្បើយម្នាក់ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៤នាក់ទៀត និងអ្នកជាសះស្បើយម្នាក់

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលជាករណីពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

    ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់។

    រីឯអ្នកជំងឺម្នាក់ជាសះស្បើយ គឺជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕

    អត្ថបទទាក់ទង