ខ្មែរប៉ុស្ដិ៍ Close

    អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2303
    អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារ

    អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង ៣០០ហិកតា ។

    លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Power China Group បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការ ចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសាងសង់។ លោកបញ្ជាក់ថា ការចចារនេះត្រូវចំណាយពេលវេលា ប្រមាណជាង ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ទើបអាចដំណើរការសាងសង់បាន។

    លោកបញ្ជាក់ថា ៖ «អញ្ចឹងការសាងសង់យើងរំពឹងទុកថានៅចុងឆ្នាំ២០២១នេះ ទី២ គម្រោងនេះគឺយើងគិតថាចំណាយ អស់ជិត ១០០លានដុល្លារអាចបូកដក ហើយនិងលើទំហំដីជាង ៣០០ហិកតា ដែលជាអាកាសយាន្តដ្ឋានប្រភេទ 4c »។

    លោកបានបន្តថា នៅពេលដែលព្រលានយន្តហោះថ្មីនេះ សាងសង់រួចរាល់នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យ កសិកម្ម វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេសការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

    សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍរបស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម ៕

    អត្ថបទទាក់ទង