ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅតំបន់អាទិភាពចំនួន៣

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1415
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅតំបន់អាទិភាពចំនួន៣លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅតំបន់អាទិភាពចំនួន៣

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ត្រូវប្រញាប់រៀបចំកម្មវិធីចុះទៅតំបន់អាទិភាពចំនួន៣ មានរាជធានី-ខេត្ត ដែលត្រូវបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន។

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាជធានី-ខេត្តទាំង៣នោះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហុន ដែលត្រូវផ្ដល់អាទិភាពសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីព្រោះវីរុសកូវីដ-១៩ បាននិងកំពុងរាតត្បាតខ្លាំងជាងគេ ដែលត្រូវទប់ស្កាត់កុំឱ្យមានរីករាលដាលខ្លាំង រហូតដល់បង្កហានិភ័យផ្សេងៗ ដែលនេះជាកិច្ចការងារចាំបាច់ត្រូវទាមទារឱ្យមានការចូលរួមសហការគ្នាពីអ្នកពាក់ព័ន្ធជាច្រើនទៀត៕

    អត្ថបទទាក់ទង