ខ្មែរប៉ុស្ដិ៍ Close

    លោក Mohamad Azmin ៖ រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានស្នើឱ្យមានវិញ្ញាបនប័ត្រ វ៉ាក់សាំងឌីជីថលរួមមួយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1834
    លោក Mohamad Azmin ៖ រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានស្នើឱ្យមានវិញ្ញាបនប័ត្រ វ៉ាក់សាំងឌីជីថលរួមមួយលោក Mohamad Azmin ៖ រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានស្នើឱ្យមានវិញ្ញាបនប័ត្រ វ៉ាក់សាំងឌីជីថលរួមមួយ

    រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី លោក Mohamad Azmin បានលើកឡើងថា៖

    «រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានស្នើឱ្យមានវិញ្ញាបនប័ត្រវ៉ាក់សាំងឌីជីថលរួមមួយដើម្បីពន្លឿនដល់ការបើកឡើងវិញ នូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាវិស័យទេសចរណ៍ជាដើម»។

    បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៧ នៅថ្ងៃពុធ លោក Mohamad Azmin បានលើកឡើងថា៖

    «ប៉ុន្តែ យើងនៅមិនទាន់មានការកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយនោះទេចំពោះការស្នើរឱ្យមានវិញ្ញាបនប័ត្រវ៉ាក់សាំងឌីជីថលនេះ ខណៈដែលបញ្ហានេះនឹងត្រូវលើកយក ទៅពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាល»។

    លោកបានបន្តថា៖

    «ប្រសិនបើសំណើរ នេះអាចទទួលបានការអនុម័តនៅក្នុងពេលដ៏ខ្លីខាងមុខ នោះវាពិតជានឹងអាចជួយសម្រួលដល់ការធ្វើ ដំណើរនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន»។

    លោក Mohamad Azmin ក៏បានលើក ឡើងផងដែរថា៖

    «រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌនៃការស្តារឡើងវិញ របស់អាស៊ាន (ASEAN Comprehensive Recovery Framework) ដែលជាមធ្យោបាយមួយសម្រាប់ការស្តារឡើងវិញនៅក្នុងតំបន់។

    លោកបានបន្ថែម ទៀតថា៖

    «រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានសន្យាថានឹងខិតខំស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើនភាពស៊ីជម្រៅ និងពង្រីកសមាហរណកម្មនៅតំបន់នៅក្នុងវិស័យផ្សេងៗ ដែលនឹងរួមចំណែកដល់និរន្តរភាពនៃជីវភាព របស់ប្រជាជនក៏ដូចជាភាពរឹងមាំនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន និងនៅក្រៅតំបន់។

    កិច្ចប្រជុំនេះក៏បាន ពិចារណាអំពីការបន្ថែមមុខទំនិញសំខាន់ៗទៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តវិធានការមិនយកពន្ធលើទំនិញ សំខាន់ៗ ក្រោមផែនការសកម្មភាពហាណូយស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតជាសលកនៃវីរុសកូវីដ-១៩។

    លោក Mohamad Azmin បានលើកឡើងថា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានឯកភាពគ្នាលើតម្រូវការចាំបាច់ក្នុងការពង្រឹងការចូលរួមរបស់អាស៊ាននៅក្នុងខ្សែសង្វាក់តម្លៃសកល (Global Value Chains-GVCs) ដើម្បីជំរុញដល់ពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់អាស៊ានដែលអាចជួយបង្កើនឱកាសអាជីវកម្ម និងឱកាសការងារកាន់តែច្រើន ជាពិសេសដើម្បីឱ្យអាស៊ានមាន ភាពរឹងមាំឡើងវិញ នៅក្នុងអំឡុងពេលដែលពិភពលោកកំពុងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។

    លោក Mohamad Azmin បានបន្តថា៖

    «ការរាតត្បាតនៃវីរុស នេះមិនត្រឹមតែបង្កការ បង្អាក់ដ៏ធំប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញឱ្យឃើញនូវគម្លាតនៅក្នុងខ្សែសង្វាក់តម្លៃសកល (GVCs) ផងដែរ ដែលបណ្តាលមកពីការប្រែប្រួលយ៉ាងខ្លាំង និងដោយមិនបាន ព្រាងទុកនៃតម្រូវការ និងការផ្គត់ផ្គង់ផលិត ផលដែលចាំបាច់»។

    ពាក់ព័ន្ធនឹងលទ្ធភាពនៃការបញ្ចុះបញ្ចូលឱ្យឥណ្ឌាពិចារណាឡើងវិញ នៅក្នុងការចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសម៉ាឡេស៊ី ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា នឹងចាប់ផ្តើមពិភាក្សាអំពីការត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។

    លោក Mohamad Azmin បានលើកឡើងថា៖

    «កិច្ចព្រមព្រៀង AITIGA ត្រូវបានអនុវត្តអស់រយៈពេល 10 ឆ្នាំមកហើយ។ វាដល់ពេលហើយ ដែលយើងត្រូវពិនិត្យ លើបទប្បញ្ញត្តិមួយចំនួ​នឡើងវិញ។​ ពេលនេះ យើងកំពុងរង់ចាំការឆ្លើយតបពីឥណ្ឌា ហើយបន្ទាប់ពីទទួល បានការឆ្លើយតប យើងនឹងបង្កើតឱ្យមានគណៈកម្មាធិការត្រួតពិនិត្យលើកិច្ចព្រមព្រៀងនេះ»។

    លោកជឿជាក់ថានឹងអាចបញ្ចុះបញ្ចូលឥណ្ឌាឱ្យពិនិត្យនិងពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការមិនចូលរួមនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំមុន។

    លោក Mohamad Azmin ក៏បានបន្ថែមដែរថា៖

    «សិង្ហបុរីបានធានាដល់ម៉ាឡេស៊ីថា ការផ្អាកគម្រោងផ្លូវបៃតង (RGL) រវាងប្រទេសទាំង 2 ដែលកំពុងបង្កភាពលំបាកយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មរវាងព្រំដែនទាំង2 នឹងត្រូវធ្វើឡើងជាបណ្តោះអាសន្នប៉ុណ្ណោះ។ គម្រោងផ្លូវបៃតង (RGL) នឹងចាប់ផ្តើមឡើងវិញ នៅពេលណាស្ថានភាពវីរុស COVID-19 មានភាព ប្រសើរឡើង ខណៈ ដែលកម្មវិធីចាក់វ៉ាក់សាំងរបស់សិង្ហបុរី ក៏នឹងបូកបញ្ចូលទាំងប្រជាជនម៉ាឡេស៊ីដែលកំពុងរស់នៅនិងធ្វើការនៅសិង្ហបុរីផងដែរ»៕

    The Edge Markets

    អត្ថបទទាក់ទង