ខ្មែរប៉ុស្ដិ៍ Close

ថៃអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កនៅលើទូកទេសចរណ៍ (Yatch) ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅភូកេតឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1963
ថៃអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កនៅលើទូកទេសចរណ៍ (Yatch) ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅភូកេតឡើងវិញថៃអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កនៅលើទូកទេសចរណ៍ (Yatch) ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍នៅភូកេតឡើងវិញ

រដ្ឋាភិបាលថៃបាននិងកំពុងសាកល្បងកម្មវិធីមួយដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កនៅលើ ទូកទេសចរណ៍ដែល នៅកៀកនឹងឆ្នេរសមុទ្រនៃខេត្តភូកេត។

ការណែនាំកាលពីពេលមុនបានបញ្ជាក់ថា មុនពេលដែលពួកគេអាចដើរលេងនៅលើ កោះភូកេតបានភ្ញៀវទេសចរនឹងតម្រូវឱ្យបន្តស្ថិតនៅលើទូក ទេសចរណ៍របស់ពួកគេរយៈពេល ១៤ ថ្ងៃសិន មុននឹងអាចឡើងមកធ្វើចត្តាឡីស័កនៅលើដីគោករយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយការចំណាយគឺជាបន្ទុកផ្ទាល់ខ្លួនរបស់ពួកគេ។

ក្នុងអំឡុងពេលនោះ ភ្ញៀវទេសចរអាចចេញពីទូករបស់ពួកគេ ដើម្បីហែលទឹកកម្សាន្តបាន ក៏ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យឡើងទៅលេងនៅលើឆ្នេរសមុទ្រនោះទេ។

គោលការណ៍ណែនាំថ្មីនេះមានគោលបំណងជួយជំរុញឱ្យឧស្សាហកម្មទេសចរណ៍របស់ប្រទេសងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍ បូករួមទាំងការបិទមិនឱ្យភ្ញៀវទេសចរបរទេសទាំងអស់ចូល មកក្នុងប្រទេសក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត COVID-19 ។

ត្រឹមតែខេត្តភូកេតមួយ ប្រទេសថៃបានខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ប្រមាណ ១០ ពាន់លានដុល្លារក្នុងរយៈ ពេល ១២ ខែចុងក្រោយនេះ។

កម្មវិធីសាកល្បងថ្មីរបស់ថៃនេះបានទទួលយកទូកទេសចរណ៍ចំនួន ១០០ សម្រាប់ដំណើរការសាកល្បង របស់ខ្លួន ហើយគេរំពឹងថា ថៃនឹងអាចទទួលបានកំណើនភ្ញៀវទេសចររហូត ដល់ ៥០០ នាក់ពីការសាកល្បងនេះ។

អ្នកដែលចូលរួមក្នុងការសាកល្បងនេះក៏នឹងតម្រូវឱ្យពាក់ខ្សែដៃឆ្លាតវៃដែលអាច បញ្ជូនទិន្នន័យពីចម្ងាយបានដល់ទៅ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ បូករួមទាំងទិន្នន័យអំពីសីតុណ្ហភាពរាងកាយ និងសម្ពាធឈាមរបស់ពួកគេផងដែរ។

ព័ត៌មានអំពីគោលការណ៍ណែនាំថ្មីនេះបានកើតឡើងចំពេលដែលប្រទេសថៃបាននិងកំពុងបន្ធូរបន្ថយវិធានការនានាចំពោះភ្ញៀវទេសចរបរទេស។

គិតចាប់ពីខែមេសានេះតទៅ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅប្រទេសថៃ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ ប្រសិនបើមានភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន COVID-19  ក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីចាកចេញពី ប្រទេសកំណើតរបស់ពួកគេ។

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 រួចរាល់ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីផ្តល់ឯកសារនៃការធ្វើតេស្ត COVID-19 អវិជ្ជមានក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីការចេញដំណើរ។

Fox News