ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោងនៅខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1357
រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោងនៅខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោងនៅខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត

យោងតាមប្រសាសន៍ណែនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ មន្ទីរទេសចរណ៍ខេត្តដឹកនាំដោយលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ សហការជាមួយរដ្ឋបាលព្រៃឈើ និងសង្កាត់ បានចុះពិនិត្យដល់ទីតាំងរមណីយដ្ឋានទឹកធ្លាក់ហោង ​នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ដើម្បីដាំកូនឈើតាមដងផ្លូវ អមមាត់អូរ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត និងបានណែនាំអាជីវករឲ្យសម្អាត បរិស្ថាន ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ។ ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។

ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បី អធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ។

ក្នុងនោះដែរមន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តតំបន់នេះ រួមគ្នារៀបចំថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោងឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់សម្រាកលំហែកាយ នៅទីនេះ៕

អត្ថបទទាក់ទង