ខ្មែរប៉ុស្ដិ៍ Close

ពលករចំណាកស្រុក មកពីប្រទេសថៃ ជាង៥០០នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក នៅខេត្តកំពង់ធំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1155

នៅល្ងាចថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ នេះ ពលករ ចំណាកស្រុក មកពីប្រទេសថៃ ជាង៥០០នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក ខេត្តកំពង់ធំ។

ការបញ្ជូនពលករទាំងជាង៥០០ នាក់នេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកអភិបាលរងខេត្ត តាមច្រកខេត្តបាត់ដំបង ច្រកខេត្តបន្ទាយមានជ័យ និងច្រកខេត្តឧត្តរមានជ័យ តែថ្ងៃនេះមកពីច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យមានចំនួនជាង៤០០នាក់ តាមរថយន្តកងយុទ្ធពលខេមរភូមិន្ទចំនួន ២៤គ្រឿង។

លោក សុខ លូ អភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាម់ប្រសាសន៏សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន អាជ្ញាធរខេត្តកំពង់ធំ បានបង្កើតក្រុមការងារ ដើម្បីដឹកនាំបងប្អូនពលករ ពលការនី ដែលមកពីប្រទេសថៃ ក្នុងគោលបំណង អោយបងប្អូនទៅធ្វើចត្តាឡីស័ក តង់ទី ១ និងតង់ទី ២ នៅមូលដ្ឋានខេត្តកំពង់ធំងាយស្រួលកង្នុការគ្រប់គ្រងរបស់អាជ្ញាធរពិសេសផង ជួយសម្រួលការលំបាករបស់ពលករ អោយបានជិតតាំងរស់នៅ របស់ពលករផង។

ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានទទួលជោគជ័យ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។

សូមបញ្ជាក់ថា ពលករខេត្តកំពង់ធំថ្ងៃនេះមានគ្រប់ក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ធំ ហើយអាជ្ញាធរក្រុង ស្រុកក៏បានដឹកជញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័កតាមក្រុង ស្រុករៀងៗខ្លួនផងដែរ៕

អត្ថបទទាក់ទង