ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ រួមគ្នាដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2134
អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ រួមគ្នាដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ រួមគ្នាដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំង

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។

កូនឈើទាំងនោះត្រូវបានដាំឡើងវិញដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។ ក្រៅពីនោះ ក៏បានចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាប សម្រាប់ដាំដើម្បីបង្កើនគម្របបៃតងដល់បរិស្ថានផងដែរ៕

អត្ថបទទាក់ទង