ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៤នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1192
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៤នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៤នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៤នាក់ ដែលក្នុងនោះ ៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស (មិនមែនពលករមកពីប្រទេសថៃ) ខណៈអ្នកជាសះស្បើយមានចំនួន ១៨នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ «២០កុម្ភៈ» ថ្មីទាំង ៥៣នាក់នោះ រួមមាន៖ នៅរាជធានីភ្នំពេញ ២៩នាក់ ខេត្តព្រះសីហនុចំនួន ១នាក់ និងខេត្តកណ្តាល ២៣នាក់។

ចំណែកអ្នកជាសះស្បើយទាំង ១៨នាក់នោះវិញគឺជាអ្នកដែលបានជាប់ពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍២០កុម្ភៈ» សុទ្ធសឹងតែស្ថិតនៅរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១.៦៣២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩៣៥នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់ អ្នកជំងឺ៣នាក់បានស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង នៅពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង