ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៩នាក់ និងអ្នកជាសះស្បើយចំនួន ៣៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1769
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៩នាក់ និងអ្នកជាសះស្បើយចំនួន ៣៤នាក់ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២៩នាក់ និងអ្នកជាសះស្បើយចំនួន ៣៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៩នាក់ ដែលក្នុងនោះ ២៧នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង ២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស (មិនមែនពលករមកពីប្រទេសថៃ) ខណៈអ្នកជាសះស្បើយមានចំនួន ៣៤នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៨១៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១០៣៣នាក់, កំពុងសម្រាកព្យាបាលចំនួន ៧៧៧នាក់ អ្នកជំងឺ៥នាក់បានស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង នៅពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង