ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលរាជធានីភ្នំពេញ បន្ដដាក់ឱ្យដំណើរការនូវបង្គោលភ្លើងបំភ្លឺផ្លូវប្រភេទព្រែកជាពីរ ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2467
    រដ្ឋបាលរាជធានីភ្នំពេញ បន្ដដាក់ឱ្យដំណើរការនូវបង្គោលភ្លើងបំភ្លឺផ្លូវប្រភេទព្រែកជាពីរ ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ បន្ដដាក់ឱ្យដំណើរការនូវបង្គោលភ្លើងបំភ្លឺផ្លូវប្រភេទព្រែកជាពីរ ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដដាក់ឱ្យដំណើរការនូវបង្គោលភ្លើងបំភ្លឺផ្លូវ ប្រភេទ ព្រែកជាពីរចំនួន១០០បង្គោល ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ ដែលមានប្រវែង ជិត ៦គីឡូម៉ែត្រ និងទទឹង៣០ម៉ែត្រ។

    មហាវិថីថ្មីមួយខ្សែនេះ មានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ ១០០៣ ( ផ្លូវបត់ ចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ ) ស្របប្រឡាយ មេខាងជើង រាជធានីភ្នំពេញ រហូតដល់ មហាវិថីឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដោយដាក់ឱ្យដំណើរការ ចាប់ផ្តើមកាលពីយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១នេះតទៅ។

    សូមបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ហើយមហាវិថី ថ្មីនេះរត់ត្រង់ ជួរភ្ជាប់មក មហាវិថី អង្គរ ឆ្ពោះមករង្វង់ មូលកាំកូ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥.៨៦០ម៉ែត្រ ទទឹង៣០ ម៉ែត្រជាផ្លូវបេតុងអាមេរកម្រាស់ ២០សង់ទីម៉ែត្រ។

    ទន្ទឹមនេះ ផ្លូវសងខាង១២ម៉ែត្រ សួនកណ្តាល ២ម៉ែត្រ និង ចិញ្ចើមផ្លូវ សងខាង២ម៉ែត្រ ផ្លូវទ្វេទិសមាន៣គន្លង សម្រាប់រថយន្តទៅមក និងមួយគន្លងសម្រាប់ទោចក្រយានយន្ត ទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ០,៨ម៉ែត្រ ប្រវែង១១.៧២០ម៉ែត្រ និងដាក់លូឆ្លង កាត់ទទឹងផ្លូវចំនួន៨កន្លែងផងដែរ៕

    អត្ថបទទាក់ទង