ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៦នាក់ទៀត ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1336
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៦នាក់ទៀត ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៦នាក់ទៀត ខណៈអ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន ១៨នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៩៦៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១០៧៤នាក់, កំពុងសម្រាកព្យាបាលចំនួន ៨៨៤នាក់ អ្នកជំងឺ៨នាក់បានស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង នៅពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង