ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក មីន រស្មី ដែលផ្តល់បន្ទប់ស្នាក់នៅចំនួន៥៣បន្ទប់ ដល់កម្មករដោយឥតគិតថ្លៃអំឡុងពេលនៃវិបត្តិកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1492
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក មីន រស្មី ដែលផ្តល់បន្ទប់ស្នាក់នៅចំនួន៥៣បន្ទប់ ដល់កម្មករដោយឥតគិតថ្លៃអំឡុងពេលនៃវិបត្តិកូវីដ-១៩សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក មីន រស្មី ដែលផ្តល់បន្ទប់ស្នាក់នៅចំនួន៥៣បន្ទប់ ដល់កម្មករដោយឥតគិតថ្លៃអំឡុងពេលនៃវិបត្តិកូវីដ-១៩

នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណចំពោះលោក មីន រស្មី ស្នងការរងនគរបាល ខេត្តកោះកុង ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក ដែលមានសមានចិត្តជយយសម្រាលបន្ទុកជូនកម្មករ កម្មការិនី តាមរយៈការផ្តល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃចំនួន៥៣បន្ទប់ ថែមដោយអគ្គិសនី១០គីឡូវ៉ាត់ និងទឹក០២ម៉ែត្រគូប រហូតដល់បងប្អូនមានការងារធ្វើជាប្រក្រតីឡើងវិញ ដែលបច្ចុប្បន្នប្រទេសយើងកំពុងត្រូវប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩»។

សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

អត្ថបទទាក់ទង