ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧៩នាក់ ខណៈអ្នកជំងឺចំនួន ៥៨នាក់ជាសះស្បើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1313
    ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧៩នាក់ ខណៈអ្នកជំងឺចំនួន ៥៨នាក់ជាសះស្បើយក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧៩នាក់ ខណៈអ្នកជំងឺចំនួន ៥៨នាក់ជាសះស្បើយ

    នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ ក្នុងនោះ ១៧៨នាក់ពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» និង១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន ៥៨នាក់។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១១៣២នាក់, កំពុងសម្រាកព្យាបាលចំនួន ១០០៥នាក់ និងអ្នកជំងឺ៨នាក់បានស្លាប់៕

     

    អត្ថបទទាក់ទង