ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៦នាក់ ខណៈអ្នកជំងឺចំនួន ៣៤នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1328
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៦នាក់ ខណៈអ្នកជំងឺចំនួន ៣៤នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨៦នាក់ ខណៈអ្នកជំងឺចំនួន ៣៤នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៦នាក់ដែលសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»  ខណៈអ្នកជាសះស្បើយមានចំនួន ៣៤នាក់។

ក្នុងនោះដែររួមមាន ព្រះសីហនុ (៤៣) ភ្នំពេញ (២៥) ត្បូងឃ្មុំ (៣) ស្វាយរៀង (៣) ក្រចេះ (៣) ព្រៃវែង (២) កំពង់ចាម (២) កណ្ដាល (២) សៀមរាប (២) កែប (១) ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២២៣៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១១៦៦នាក់, កំពុងសម្រាកព្យាបាលចំនួន ១០៥៤នាក់ និងអ្នកជំងឺ១០នាក់បានស្លាប់៕

អត្ថបទទាក់ទង