ខ្មែរប៉ុស្ដិ៍ Close

ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅធនាគារ ឯកទេស អ៉ីអន ក្នុងផ្សារអ៉ីអន១ នៅថ្ងៃទី២១ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1330
ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅធនាគារ ឯកទេស អ៉ីអន ក្នុងផ្សារអ៉ីអន១ នៅថ្ងៃទី២១ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ទៅធនាគារ ឯកទេស អ៉ីអន ក្នុងផ្សារអ៉ីអន១ នៅថ្ងៃទី២១ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅ ធនាគារ ឯកទេស អ៉ីអន ក្នុងផ្សារអ៉ីអន១ ជាន់ទី២។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅ ធនាគារ ឯកទេស អ៉ីអន ក្នុងផ្សារអ៉ីអន១ ជាន់ទី២ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម៉ោង០៣៖២៥នាទីរសៀល ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

អត្ថបទទាក់ទង