ខ្មែរប៉ុស្ដិ៍ Close

    វេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1574
    វេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយវេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    ក្រសួងព័ត៌មានគ្រោងរៀបចំវេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការពង្រឹង កិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បី រួមគ្នាឈានទៅលុបបំបាត់ព័ត៌មានដែលមិនពិតនៅក្នុងសង្គម និងរក្សាតម្លៃ ឬវិជ្ជាជីវ: របស់អ្នកសារព័ត៌មាន»។

    លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា វេទិកានិពន្ធ នាយកសារព័ត៌មានអាស៊ីអឺរ៉ុប ដែលគ្រោងនឹងធ្វើអមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំនេះ គឺជាវេទិកានិពន្ធនាយក លើកទី១០ ដែលគ្រោងនឹងរៀបចំឡើងរយៈពេល២ថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅចុងខែតុលា ឬដើមខែវិច្ឆិកាឆ្នាំ ២០២១ នេះ ។

    លោកបានឱ្យដឹងទៀតថា សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី១០ ឆ្នាំ២០២១នេះ នឹងមានការអញ្ចើញចូលរួម ពីនិពន្ធនាយកសារព័ត៌មានល្បីៗចំនួន២៦ ប្រទេស ក្នុងនោះមកពីអាស៊ីចំនួន ១៣ ប្រទេស និងមកពីអឺរ៉ុប១៣ប្រទេស ក្នុងគោល បំណងសំខាន់ ដើម្បីឈានទៅលុបបំបាត់ព័ត៌មាន ដែលមិនពិតនៅក្នុងសង្គម និងរក្សាតម្លៃ ឬវិជ្ជាជីវ:របស់ អ្នកសារព័ត៌មាន។

    លោកបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃវេទិកានោះ បណ្តានិពន្ធនាយកទាំងអស់ នឹងជជែកពិភាក្សាគ្នា ពីគ្រប់ទិដ្ឋភាពនៃ ស្ថាន ភាពសារព័ត៌មាន នៅលើសកលលោក ដើម្បីប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ។

    «ការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាននេះក្នុងគោលបំណងសំខាន់៣៖ ទី១គឺលើកកម្ពស់កិច្ចសន្ទនានិងកា រកសាងទំនាក់ទំនងរវាងសមាគមអ្នកសារព័ត៌មានអាស៊ីនិងអឺរ៉ុប។ ទី២ បង្កើននូវការយល់ដឹងពីវឌ្ឍនភាពរបស់កិច្ច ប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងចំណោមនិពន្ធនាយកសារព័ត៌មានរបស់ប្រទេសដែលជាសមាជិកអាស៊ីអឺរ៉ុប និងទី៣ គឺរកនូវនិន្នាការនៅក្នុងការធ្វើសេចក្ដីរាយ ការណ៍ពីទំនាក់ទំនងអាស៊ីអឺរ៉ុប ព្រមទាំងបញ្ហានានាដែលទាក់ទងទៅនឹង កិច្ចសហប្រតិបត្តិការរបស់អាស៊ីអឺរ៉ុប»។

    សូមបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មាន បានធ្វើឡើងក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងព័ត៌មាន និងមូលនិធិកអាស៊ី -អឺរ៉ុប ។

    វេទិកានិពន្ធនាយកសារព័ត៌ មាននេះ បានបើកកិច្ចប្រជុំជា លើកដំបូងរបស់ខ្លួន កាលពីឆ្នាំ១៩៩៦ក្នុងទីក្រុងបាងកកប្រទេសថៃ ៕

    អត្ថបទទាក់ទង