ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2658
    អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរអាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

    សម្រាប់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន១២៩ គ្រួសាររួមមាន៖ ក្រុងសៀមរាប ៣២គ្រួសារ ស្រុកបន្ទាយស្រី ២២គ្រួសារ ស្រុកអង្គរធំ ១៣គ្រួសារ ស្រុកប្រាសាទបាគង ៣៨ គ្រួសារ ស្រុកពួក ១០គ្រួសារ ស្រុកសូទ្រនិគម ០៦គ្រួសារ និងស្រុកស្វាយលើ ០៨គ្រួសារ។

    ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន៥០គ្រួសាររួមមាន៖ ស្រុកអង្គរធំ ០៦គ្រួសារ ក្រុងសៀមរាប ១០គ្រួសារ ស្រុកប្រាសាទបាគង ០៨គ្រួសារ ស្វាយលើ ០៤គ្រួសារ ស្រុកពួក ១១គ្រួសារ និងស្រុកបន្ទាយស្រី ១១គ្រួសារ។

    អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោល គឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ខិតកាន់តែជិតប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

    អត្ថបទទាក់ទង