ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល បញ្ជាក់ពីករណីអ្នកជំងឺ ចំនួន២នាក់ អាយុ ៧០ឆ្នាំ និង៦៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1848

    ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីអ្នកជំងឺកូវីដ-១៩ ២នាក់ អាយុ ៧០ឆ្នាំ និង៦៧ឆ្នាំ ដែលបានស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៉ី)។

    ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីស្ត្រី ជនជាតិខ្មែរ អាយុ ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានជំងឺទឹកនោមផ្អែម លើសសំពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។

    ចំណែកករណីស្ត្រី ជនជាតិខ្មែរ អាយុ ៦៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បងជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។

    សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង